ប្រយ័ត្នរន្ទះ និងខ្យល់កន្រ្តាក់! ចាប់ពីថ្ងៃស្អែក កម្ពុជានឹងបន្តធ្លាក់ភ្លៀង

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ព្យាករណ៍ថាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ភ្លៀងនឹងបន្តធ្លាក់ ពីខ្សោយទៅបង្គួរ ។

ក្រសួងធនធានទឹកបានព្យាករណ៍ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធ ទាបអូសបន្លាយលើ ព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះធ្វើឱ្យ៖

១- បណ្ដាខេត្តនៅតំបន់ វាលទំនាបកណ្ដាល៖

* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C

* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។

នៅថ្ងៃទី៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមាមានពី ២២-២៦°C

* សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅមធ្យម។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមាមានពី ២៥-២°C

* សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅមធ្យម។

ជាមួយគ្នានេះក្រសួងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕