ស្លាប់​ ៣នាក់ និង​របួស​ ៧នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី៦ កក្កដា

0

ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ ៣​នាក់​ (​ស្រី​គ្មាន​​)​ បាន​ស្លាប់​ របួសធ្ងន់​៦នាក់​ (​ស្រី៣នាក់​​)​ និង​របួសស្រាល​គ្មាន​ម្នាក់​ (​ស្រី​គ្មាន​)​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ។​

​យោង​តាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៦​ កក្កដា បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​១០​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​៧​លើក​ ៕