ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំរះបញ្ហាទំនាស់ដីធ្លី និងធ្វើការវះកាត់ មន្រ្តីពុករលួយ ដែលពាក់ព័ន្ធ បញ្ហាដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។នេះបើតាមប្រសាសន៍របស់ របស់សម្ដេចតេជោ ហ៊ុន សែន មុនពេលចាប់ផ្តើមសម័យប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៣ កក្កដា ២០២០។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរលើគេហទំព័រហ្វេសប៊ុកថា“រឿងដីធ្លីត្រូវតែជំរះគ្នាម្តង ។ ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ – សម្តេច ហ៊ុនសែន ក្នុងបញ្ហាដីនៅ គាស់ក្រឡ ខេត្តបាត់ដំបង មុនពេលចាប់ផ្តើមសម័យប្រជុំគណរដ្ឋមន្ត្រី ថ្ងៃទី ៣ កក្កដា ២០២០“។
សូមរំលឹកថា ទាក់ទិនបញ្ហា ទំនាស់ដីធ្លីនៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបង អង្គភាព ប្រឆាំងអំពើពុករលួយ បាននាំខ្លួន លោកឧកញ៉ាសង ថន ដែលមានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ទាំងមូលនិង លោក ស៊ូ អារ៉ាហ្វាត់អភិបាលរងខេត្តបាត់ដំបង មកសួរនាំផកដែរ កាលពីពេលថ្មីៗនេះ។នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ដែរនោះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ តីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃ គណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕