ក្រុមហ៊ុនចិន នៅតែបន្តសកម្មភាព គំរាមកំហែងរំលោភ បំពានដីធ្លីពលរដ្ឋ នៅស្រុកតំបែរ

0

ភ្នំពេញ៖ ក្រុមហ៊ុនចិន នៅតែបន្តសកម្មភាព យកគ្រឿងចក្រជាច្រើនគ្រឿង និងកម្មករជាច្រើននាក់ មកគំរាមកំហែងរំលោភបំពាន ដីធ្លីប្រជាពលរដ្ឋ នៅភូមិត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទោះបីជាមានលិខិតអ ន្តរាគមន៍ចេញពី ក្រសួងមហាផ្ទៃក៏ដោយ ។

មិនត្រឹមតែមិនគោរពតាម លិខិតរបស់ក្រសួងមហាផ្ទៃនោះទេ ពួកគេថែទាំងនិយាយថា ជាលិខិតក្លែងក្លាយ ។ ជាពិសេសពុំមានអាជ្ញាធរ ថ្នាក់ឃុំស្រុកខេត្ត ចុះជួយអន្តរាគមន៍ឡើយ ។