ស្លាប់​ ២នាក់ ​និង​របួស​ ៥​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅថ្ងៃទី១ កក្កដា

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​ មាន​មនុស្ស​ចំនួន​ ២​នាក់ ​(​ស្រី​គ្មាន​​)​ បាន​ស្លាប់ និងរបួសធ្ងន់​ស្រាល ៥​នាក់​ ក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ។​

យោងតាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១ កក្កដា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុបចំនួន​៧នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន៤​លើក ៕