ភ្នំពេញ៖ រយៈពេល១ខែ ចាប់ពីថ្ងៃ១ ដល់ថ្ងទី៣០ ខែមិថុនា នៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នគរបាលចរាចរបានរកឃើញមធ្យោបាយល្មើសសរុបចំនួន ៣៤,០២៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២៤,៩១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃទី៣០ មិថុនា នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នគរបាលចរាចររកឃើញមធ្យោបាយល្មើសសរុបចំនួន ១,០៦១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៧៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃរយៈពេល ៣០ថ្ងៃ នៃខែមិថុនា ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការ ផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕