ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៣នាក់ (ស្រី២នាក់)បានស្លាប់ និងរបួសធ្ងន់ស្រាល ១៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ មិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១១លើក ៕