ថ្ងៃ៣០ មិថុនា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​២៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ៤២​នាក់

0

ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ​៤២​នាក់ ​(​ស្រី​ម្នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន ​២៨​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​៣០ មិថុនា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៤២​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣២​នាក់ និង​ប្រើប្រាស់ ១០​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប ​ក្នុង​ថ្ងៃទី​៣០ ខែមិថុនា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៦,៣៨​ក្រាម និង​៣៦​កញ្ចប់​, មេ​តំ​ហេ្វ​តា​មីន​(Wy)=៤,៥០​ក្រាម និង​កេ​តា​មីន​=១០,០៤​ក្រាម ។​

+​លទ្ធផល​ខាងលើ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-​នគរបាល ១២​អង្គភាព​៖ ១/មន្ទីរ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៣៨​ក្រាម​។​ ២/បាត់ដំបង​៖ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់​។ ៣/កំពង់ឆ្នាំង​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​ ៤/កំពង់ស្ពឺ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ៤,៦៦​ក្រាម​។​ ៥/កំពង់ធំ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៨០​ក្រាម​។​ ៦/កណ្ដាល​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១៣​កញ្ចប់​តូច​។​ ៧/ក្រចេះ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​ ៨/ព្រៃវែង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Wy ៤,៥០​ក្រាម​។​ ៩/ពោ​ធ៍​សាត់​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់​។​ ១០/ព្រះសីហនុ​៖ ជួញ​ដួ​រ ៤​ករណី ឃាត់ ៥​នាក់ ចាប់យក​កេ​តា​មីន ១០,០៤​ក្រាម​។​ ១១/ស្វាយរៀង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ០,៥៧​ក្រាម​។​ ១២/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ៦​ករណី ឃាត់ ១០​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ៧​កញ្ចប់​តូច​។​

​-កងរាជអាវុធហត្ថ ១​អង្គភាព​៖ ១/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ៤​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ២៥​កញ្ចប់​តូច ៕