ថ្ងៃ២៩ មិថុនា បង្ក្រាប​បទល្មើស​គ្រឿងញៀន ​១៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ២៦​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ២៦​នាក់ ​(​ស្រី​ម្នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប ​បទល្មើស​គ្រឿងញៀន​ចំនួន ​២៣​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៩ មិថុនា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ២៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​១៦​នាក់ និង​ប្រើប្រាស់ ១០​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​២៩ ខែមិថុនា រួមមាន៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៣៨,៧​ក្រាម និង​៣​កញ្ចប់ ។​

+លទ្ធផល​ខាងលើ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

​-នគរបាល ៧​អង្គភាព​៖ ១/មន្ទីរ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៥,៤៤​ក្រាម​។​ ២/បន្ទាយមានជ័យ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១៣,០៤​ក្រាម​ ។ ៣/បាត់ដំបង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។​ ៤/កំពង់ស្ពឺ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១,៣៦​ក្រាម​។​ ៥/កណ្ដាល​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១៨,៨៦​ក្រាម​។ ៦/ពោ​ធ៍​សាត់​៖ ប្រើប្រាស់ ១​ករណី ឃាត់ ឆ​នាក់​។​ ៧/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៤​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច ៕