ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការ បានជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ចុះ អនុវត្តន៍វិធានញុះញង់ អោយលក់ដោយខុសច្បាប់ នូវសារធាតុញៀនតាមដីកា រ សំរេចលេខ ១១០៣ ចុះ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ នៅ ចំណុចផ្សារអូរអំបិល ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ស្រីនិងដកហូត ថ្នាំញៀនមួយចំនួនធំ នា វេលា ម៉ោង ១៣ និង ១០ នាទី ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ ។ នេះបើយោងតាមអគ្កស្នងការនគរបាលជាតិ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទុយ សុធា អាយុ ៤៧ ឆ្នាំ មុខរបរលក់ដូរ ដកហូតបានថ្នាំប្រភេទម្សៅ ក្រាម សថ្លា ចំនួន ០១ ថង់ និងថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូក អក្សរ wy ចំនួន ០១ ថង់ខៀវ ស្មើ ចំនួន ២០០ គ្រាប់ បន្ទាប់មកកម្លាំង បានបន្តនាំជនសង្ស័យខាងលើ ទៅ ឆែកឆេរ នៅ លំនៅដ្ឋានរបស់គាត់ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ពេលទៅដល់ប្តីរបស់ ជនសង្ស័យ ឈ្មោះ ឈិន សំពៅ អាយុ ៥១ ឆ្នាំ បានរត់គេចខ្លួន ប៉ុន្តែ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាននិងដកហូត បានថ្នាំប្រភេទម្សៅ ក្រាម សថ្លា ចំនួន ០៣ កូនថង់និងប្រភេទគ្រាប់ចំនួន ០២ គ្រាប់ កែវជក់ចំនួន ០១ ។
ដោយមានការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អម សាលាដំបូងខេត្ត កម្លាំងបានឆែកឆេរត្រួតពិនិត្យ លំនៅដ្ឋានរបស់ជនសង្ស័យទាំង ២ នាក់ ប្តីប្រពន្ធ រកឃើញវត្ថុតាងរួមមាន ៖ – ម្សៅ ក្រាម សថ្លា ចំនួន ០១ ថង់ , – ថ្នាំប្រភេទគ្រាប់ ពណ៌ផ្កាឈូកអក្សរ wy ចំនួន ០១ សុង ស្មើនឹង ៣០ ថង់ខៀវ , – កូនជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១, – ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង , – កូនកាបូបក្រណាត់ច្រកគ្រឿងញៀន ចំនួន ០១, – ធុងទឹកកកពណ៌ក្រហម លាក់គ្រឿង ញៀនចំនួន ០១ ។
– សរុបវត្ថុតាង ៖ – ថ្នាំប្រភេទម្សៅ ក្រាម សថ្លា ទាំងអស់មានចំនួន ០៥ ថង់ – ថ្នាំប្រភេទគ្រាប់ចំនួន ៣១ ថង់ ខៀវស្មើនឹង ៦០០៥ គ្រាប់ ។
ករណីនេះ ត្រូវបានកងកម្លាំងជំនាញ នាំជនសង្ស័យមកកាន់ នៅ ការិយាល័យ ប្រឆាំង គ្រឿងញៀនដើម្បីធ្វើ សាកសួរបន្ថែម ឈានទៅ កសាងសំណុំរឿង អនុវត្តតាមនីតិវិធី ៕