ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវិដេអូ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប » នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាទំនិញរួមសម្រាប់សកលលោក ដែលប្រជាជនគ្រប់រូប ក្នុងសកល-លោក អាចទទួលបាន ។
សម្ដេចតេជោ មានប្រសាសន៍ថា ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល លើមូលដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្របខណ្ឌអង្គការ សហប្រជាជាតិ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន។ ជាការពិតណាស់ កាលៈទេសៈនេះ មិនមែនជាពេលសម្រាប់ យើងចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀប វារៈនយោបាយណាមួយនោះឡើយ ។
សម្ដេចតេជោ បញ្ជាក់ថា «កម្ពុជាគាំទ្រយ៉ាង ពេញទំហឹងចំពោះ អាណត្តិធម្មនុញ្ញរបស់ អង្គការសុភាពពិភពលោក (WHO) ដែលកំពុងដើរតួនាទីស្នូល ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងការរង់ចាំភាពជោគជ័យដំបូងបំផុត នៃការផលិត វ៉ាក់សាំង កម្ពុជាអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (Global common goods) ដែលប្រជាជនគ្រប់រូបក្នុងសកល-លោក អាចទទួលបាន» ។
សម្ដេចតេជោបន្តថា ក្នុងកម្រិតកំបន់ទាំងអស់គ្នា ពិតជាមានមោទនភាព ដែលអាស៊ានទទួលបានជោគជ័យ ប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា ជាទិសដៅទៅមុខ អាស៊ានពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ដ្រ ក្នុងការត្រៀមខ្លួនឲ្យបានល្អសម្រាប់ ក្រោយអំឡុងពេលវិបត្តិ កូវីដ-១៩។ ដើម្បីសម្រេចបាន នូវគោលដៅនេះ អាស៊ានគួរបង្កើតផែនការស្ការឡើងវិញមួយ ប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ សេណារីយ៉ូមួយចំនួន សម្រាប់បើកឲ្យដំណើរការជាបណ្ដើរៗ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការ ពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងការស្ការឡើងវិញនូវវិស័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិ ជំងឺ កូវីដ-១៩ ។
ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញឡើងថ្លែង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅវិមានសន្តិភាព៖