ភ្នំពេញ៖ ក្នុងពិធីប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ មិថុនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រឱ្យគ្រឹះស្ថាន ធនាគាររឹបអូសអចលនទ្រព្យ កូនបំណុលណា ដែលមិនព្រមសងបំណុលធនាគារ។
សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងបញ្ជាក់ថា “អ្នកដែលចង់ឲ្យធនាគារ នៅស្រុកខ្មែរដួលរលំ តាមរយៈកុំសងធនាគារ និងដកលុយពីធនាគារ ប្រហែលជាខកចិត្តមិនតិចទេ ហើយខ្ញុំសុំបញ្ជាក់ ខ្ញុំលើកទឹកចិត្តឲ្យធ្វើការរឹបអូស [ទ្រព្យធានា] ប្រសិនបើអ្នកឯងជឿលើ អ្នកឃោសនាចលនា កុំឲ្យសងធនាគារ” ៕