នាយករដ្ឋមន្ត្រី ប្រកាសថា កម្ពុជា គ្មានអសន្តិសុខស្បៀងនោះទេ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាមានផ្ទៃដីដាំដុះ រាប់លានហិកតា និងសល់ស្រូវរាប់លានតោនរៀងរាល់ឆ្នាំ ដូច្នេះកម្ពុជាគ្មានអសន្តិសុខស្បៀងនោះទេ ។ នេះបើតាមការប្រកាសរបស់សម្ដេច ក្នុងពិធីប្រកាសអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូន ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ មិថុនានេះ ។