ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយ គឺហ៊ានធ្វើ ហើយធ្វើដោយហ្មត់ចត់ទៀតផង ជាក់ស្ដែងការប្រកាសឲ្យ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ។
ក្នុងពិធីប្រកាសអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មតបនឹង អ្នកវិភាគដែលនិយាយថា រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់តិចតួចណាស់ ដល់ពលរដ្ឋក្រីក្រ ខណៈអ្នកវិភាគរូបនោះ និយាយទាំងមិនយល់ច្បាស់ ពីកម្មវិធីឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ។