ភ្នំពេញ៖ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងកាលៈទេសៈលំបាកការអប់រំ មិនមែនជារឿងដាច់ ដោយឡែកដែលតម្រូវ អោយក្រសួងអប់រំ យុវជននិងកីឡាធ្វើ ការតែម្នាក់ឯងនោះទេ តែជារឿងរបស់សង្គម ហើយត្រូវការការចូលរួម ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។
អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ មិថុនា នេះថា” ថ្ងៃនេះ យើងទាំងអស់គ្នា បានប្រជុំគិតគូរ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមរួមគ្នា លើគម្រោងការបង្កើតឲ្យមានជា APP E-Learning របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាជំរុញឲ្យ ការផ្តល់ការអប់រំឌីជីថល ដល់សិស្សានុសិស្សកាន់តែមានប្រសិទ្ធភាព ។
ទន្ទឹមនឹងការខិតខំ ប្រឹងប្រែងទាំងអស់ យើងខ្ញុំសង្ឃឹមថាអាណាព្យាបាល សិស្សានុសិស្សទាំងអស់ នឹងបន្តចូលរួម គាំទ្ររាល់ចំណាត់ការនានា និងសហការអនុវត្តតាមការណែនាំ របស់ក្រសួងជាបន្តបន្ទាប់” ៕