ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានបង្ហាញតម្លៃលក់បណ្ណរយៈពេលវែង សម្រាប់ភ្ញៀវបរទេស ដែល ចូលទស្សនារមណីដ្ឋានអង្គរ ចាប់ពី១០០ដុល្លារ រហូតដល់ ២០០ដុល្លារក្នុងរយៈពេល១ខែដល់៦ខែ។
យោងតាមសេចក្ដីជូនដំណឹង របស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីសម្រួលដល់ជនបរទេសដែលស្នាក់នៅកម្ពុជា ក្នុងការទិញបណ្ណរយៈពេល វែងចូលទស្សនារមណីដ្ឋានអង្គរ ឲ្យមានភាពងាយស្រួល និងឆាប់រហ័ស គ្រឹះស្ថានបានធ្វើការ កែសម្រួលនីតិវីធីក្នុងការទិញបណ្ណរយៈពេលវែង ដោយតម្រូវឲ្យមានតែ លិខិតឆ្លងដែនភ្ជាប់ជា មួយ ទិដ្ឋាការយៈពេលវែង (ចាប់ពី៣ខែឡើងទៅ) និងរូបថត ៤X៦ ចំនួនមួយសន្លឹកថ្មី អាចមក ទិញបណ្ណរយៈពេលវែងចូលទស្សនារមណីដ្ឋានអង្គរ នៅបញ្ជរលក់បណ្ណ ដែលមាន៣ប្រភេទ ដូចខាងក្រោម ៖
ទី១-បណ្ណចូលទស្សនារមណីដ្ឋានអង្គរ រយៈពេល១ខែ មានតម្លៃ១០០ដុល្លារ។
ទី២-បណ្ណចូលទស្សនារមណីដ្ឋានអង្គរ រយៈពេល៣ខែ មានតម្លៃ១៥០ដុល្លារ។
និងទី៣-បណ្ណចូលទស្សនារមណីដ្ឋានអង្គរ រយៈពេល៦ខែ មានតម្លៃ២០០ដុល្លារ៕