ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សត្វប្រើសចំនួន ២ក្បាល ត្រូវបានប្រទះឃើញដេកស្លាប់ នៅចំណុចខាងលិចចុងប្រទ្បាយ ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តបន្ទាយមានជ័យ ។
បើតាមការសន្និដ្ឋាន របស់មន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំអណ្តូង និងស្នាក់ការរូងដែក សត្វប្រើសទាំង ២ក្បាលនេះ ប្រហែលជាត្រូវគ្រាប់កាំភ្លើងរបស់ព្រាន ហើយបានស្លាប់ប្រមាណ ៦ ទៅ ៧ថ្ងៃ មកហើយ ៕


