ភ្នំពេញ៖ ជនសង្ស័យចំនួន ២៥នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការរបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ២៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ១២នាក់ (ស្រីម្នាក់) និងប្រើប្រាស់ ១៣នាក់ (ស្រី០នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ២៨,៥០ក្រាម និង១១កញ្ចប់តូច ។
+លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៧អង្គភាព៖ ១/មន្ទីរ៖ ជួញដួរ ៥ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៧៧ក្រាម ។ ២/បន្ទាយមានជ័យ៖ ជួញដួរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១០កញ្ចប់តូច ។ ៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៦ក្រាម ។ ៤/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៥៨ក្រាម ។ ៥/កំពត៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ។ ៦/ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧,៦៩ក្រាម ។ ៧/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ១កញ្ចប់តូច ៕