ភ្នំពេញ៖ រដ្ឋបាលក្រុងបាត់ដំបង បានប្រកាសទុកពេលឲ្យ ប្រជាពលរដ្ឋរស់នៅ ផ្លូវលេខ២ រយៈពេល ៧ថ្ងៃ ដើម្បីរុះរើសំណង់ សំយាប និង សម្ភារៈទាំងឡាយណា ដែលបានសាងសង់ និង បានដាក់តាំងរំលោភលើចិញ្ចើម ផ្លូវទាំងសងខាងផ្លូវ (ផ្លូវលេខ២ ចាប់ពីវត្តដំរីសរហូតដល់ ផ្លូវជាតិលេខ៥) ចេញឲ្យអស់ ។

