ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាល មិនបានយកលុយសុទ្ធដែលសន្សំទុកចំនួន ៣៥០០លានដុល្លារ ទៅបេីកឲ្យកម្មករនិយោជិត ក្នុងដំណាក់កាលជួបវិបត្តិកូវីដ១៩ នោះទេ ។
ការថ្លែងបស់សម្ដេចបែបនេះ ធ្វេីឡេីងបន្ទាប់ពី មានមនុស្សមួយចំនួន បានលេីកជាចម្ងល់ថា តើកម្ពុជាមានលុយសុទ្ធដែលសន្សំទុកជាង ៣ពាន់លានដុល្លារ ដែរឬទេ?
ក្នុងឱកាសអញ្ជើញពិនិត្យមើល ការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី២២ មិថុនានេះសម្ដេចតេជោ ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា «យើងសល់សាច់លុយជាង ៣ពាន់លានដុល្លារ ប្រមាណជា ៣៥០០លានដុល្លារ។ យើងមានលទ្ធភាពដើម្បីនឹងរុញនូវថវិកានោះ ឥឡូវកម្មករ ដែលបានបាត់បង់ការងារធ្វើ កំពុងបើកមួយថ្ងៃៗ មួយម៉ឺនពីរម៉ឺននាក់ តាមធនាគារឯកទេសវីងហើយចំពោះការ បើកប្រាក់បៀវត្សរ៍ប្រចាំខែ នេះគ្មានតម្រូវការចាំបាច់យក អាប្រាក់សន្សំរបស់យើងយកមកប្រើប្រាស់ទេ» ៕