កូវីដ១៩ មិនអាចបំបែកបំបាក់ ទំនាក់ទំនងដ៏ស្អិតរមួតរវាង កម្ពុជា-ចិន បានទេ

0

ភ្នំពេញ៖ បេីទោះបីជាក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជានិងចិនកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ដោយ ក៏ជំងឺដ៏កាចសាហាវមួយនេះ មិនអាចបំបែកបំបាក់ ទំនាក់ទំនងដ៏ស្អិតរមួតរវាងមិត្តដែកថែបកម្ពុជា-ចិន បានឡេីយ ។ នេះបេីតាមការបញ្ជាក់របស់លោកទូតចិន ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ មិថុនានេះ លោក Wang Wentain ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា បានលេីកឡេីងថា រយៈពេល ១ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាង កម្ពុជា-ចិន ពិតជាទទួលបាននូវលទ្ធផលល្អប្រសើរ ។

លោកទូតចិនបានបញ្ជាក់ថា «ទោះបីជាក្នុងរយៈពេល ការរីករាលត្បាតនៃការ ចាប់ផ្ដើមនៃជំងឺ រាលត្បាត កូវីដ-១៩ នេះ កើតឡើងក៏ដោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការរវាង ប្រទេសទាំងពីរ ក៏នៅតែបន្ដដំណើរជាប្រក្រតី និងមានវឌ្ឍនភាពល្អប្រសើរ»។

ក្នុងឱកាសនោះដែរសម្ដេច ស ខេង ក៏បានលើកទឹកចិត្តដល់កម្លាំងអនុវត្តច្បាប់រវាង កម្ពុជា-ចិន បន្ដលើកកម្ពស់ កិច្ច សហប្រតិបត្តិការ ខ្លាំងក្លាបន្ថែមទៀត ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕