ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ច្បាស់ៗថា ទោះបីមា នព្រលានយន្តហោះភ្នំពេញថ្មីក៏ដោ ក៏គ្មានការកាត់ពោធិ៍ចិនតុង ធ្វើជាទីក្រុងរណបមួយនោះទេ។
ក្នុងឱកាសអញ្ជេីញពិនិត្យមេីល ការដ្ឋានសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី នាព្រឹកថ្ងៃទី២២ មិថុនានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទោះបីជាមានព្រលានយន្តហោះ ភ្នំពេញថ្មីក៏ដោយ ប៉ុន្តែអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញចាស់ គឺនៅរក្សាទុកដដែល គ្រាន់តែមុខងារ តិចជាងមុន។