ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ឲ្យឧកញ៉ា ពុង ខៀវសែ កាយយកអាចម៍ដីពី បឹងជើងលោក មកសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ។
ក្នុងឱកាសអញ្ជើញពិនិត្យមើល ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ មិថុនានេះ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ក្រៅពីកាយយកអាចម៍ដី មកសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីហើយនោះ គឺមួយផ្នែកទៀតយកផ្ទៃបឹងនោះ ដើម្បីស្ដុក និងបញ្ចៀសទឹកជំនន់ ពីស្ទឹងព្រែកត្នោត នៅរដូវវស្សាបានផងដែរ ។