ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ជំងឺកូវីដ១៩ មិនអាចសម្លាប់ រាជរដ្ឋាភិបាលកម្ពុជា បាននោះទេ ។
ក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ មិថុនានេះ បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលមិនខ្វះសាច់ប្រាក់ បើកប្រាក់បៀវត្សរ៍ឲ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់ អាវុធឡើយ ។