ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កូវីដ១៩ មិនអាចរារាំងដល់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែករដ្ឋ និងវិស័យឯកជន នៅកម្ពុជាបាននោះទេ។ នេះបើតាមការបញ្ជាក់របស់សម្ដេច ក្នុងឱកាសអញ្ជើញពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី២២ មិថុនានេះ ។
អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ជាប្រភេទ 4F ដែលអាចឲ្យយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន ។ ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ព្រលានយន្តហោះនេះ វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឲ្យ បានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ ៕