ភ្នំពេញ៖ គួរឲ្យអាសូរណាស់ កំពុងបរទេះមកផ្ទះ ស្រាប់តែជួបគ្រោះអកុសល ត្រូវបានរន្ទះបាញ់ ស្លាប់ មនុស្សម្នាក់ និងសត្វគោ៤ក្បាល។
រដ្ឋបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា នាថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ១៧.៣០នាទីល្ងាច មានករណីរន្ទះបាញ់នៅចំណុចខាងត្បូង ភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ដែលមានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងងាប់គោចំនួន៤ក្បាល សម្បុរចំប៉ា ឈ្មោលទាំងអស់ ក្នុងខណៈជនរងគ្រោះកំពុងប រទេះគោ មកផ្ទះវិញ៕

