កម្ពុជាត្រូវ តែជាប្រទេសអ្នកផលិត ដើម្បីពង្រឹងសេដ្ឋកិច្ច ឲ្យរឹងមាំយូរអង្វែង

0

ភ្នំពេញ៖ «កម្ពុជាត្រូវតែជាប្រទេសអ្នកផលិត ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង»។​ នេះជាការលើកឡើងរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ 

ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះ ដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែល ប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា លោក សុខ ទូច បានលើកឡើងថា “កម្ពុជាត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍ ដើម្បីប្រែក្លាយខ្លួនពីប្រទេសអ្នកហូប (ប្រទេសនាំចូលផលិតផលពីបរទេស) ទៅជាប្រទេសអ្នកផលិតវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសអ្នកផលិតទៅថ្ងៃអនាគត កម្ពុជាត្រូវតែខិតខំកែច្នៃផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះថែមទៀត “៕