ភ្នំពេញ៖ ជនសង្ស័យចំនួន ៨២នាក់ (ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៨២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៤២នាក់ និងប្រើប្រាស់ ៤០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(Ice) = ១១៧,៨៩ក្រាម និង៤៤កញ្ចប់តូច ។ -កេតាមីន = ៦៣៩,០២ក្រាម ។ -អ៊ិចស្តាស៊ី = ៩០,៩៣ក្រាម ។ -នីមេតាហ្សេប៉ាម = ១៦,៣៨ក្រាម ។
+លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៩អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៧ករណី ឃាត់ ១៣នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១២នាក់ ចាប់យកIce ៨៤,៨៦ក្រាម កេតាមីន ៦៣៩,០២ក្រាម អ៊ិចស្តាស៊ី ៩០,៩៣ក្រាម និងនីមេតាហ្សេប៉ាម ១៦,៣៨ក្រាម ។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៧០ក្រាម ។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១,៣៧ក្រាម ។ ៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១២នាក់ ចាប់យកIce ៣,០៥ក្រាម ។ ៥ / កំពង់ស្ពឺ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១១,៥៣ក្រាម ។ ៦ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,៨៤ក្រាម ។ ៧ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ ចាប់ ២នាក់ ។ ៨ / តាកែវ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១៣នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៨នាក់ ចាប់យកIce ៤៤កញ្ចប់តូច ។
-កងរាជអាវុធហត្ថ ១អង្គភាព៖ ១ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៥៤ក្រាម ៕