ខែឧសភា ចាប់រថយន្តដឹកលើសទម្ងន់ជិត ៣០០គ្រឿង និងពិន័យជាង ៤០០លានរៀល

0

ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។

យោងតាមហ្វេសប៊ុក ក្រសួងសាធារណការ នៅថ្ងៃទី១៧ មិថុនានេះ បានឲ្យដឹងថា តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់ បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខ ខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។
ក្នុងចំណោមរថយន្ត ដែលចាប់បាននោះគិតចំនួន ជាភាគរយមានដូចខាងក្រោម៖
• លើសពី ៥%-១០% មានចំនួន ៣គ្រឿង
• លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង
• លើសពី ២០% មានចំនួន ៧៥គ្រឿង

ក្រសួងបានបញ្ជាក់ប្រាប់ឲ្យ ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ត្រូវដឹងថា ការដឹកលើសទម្ងន់ គឺជាការបំផ្លាញផ្លូវជាតិ ដែលនាំឱ្យខាតបង់ថវិកាជាតិ ៕