ភ្នំពេញ៖ កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃអាទិត្យទី១៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ នៅក្នុងក្រុងសៀមរាប មានភ្លៀងធ្លាក់មួយយ៉ាងធំ ក្នុងរយ:ពេលជាង ២ម៉ោង ។ ភ្លៀងដ៏ធំនេះបណ្តាលឱ្យមានទឹកលិច នៅតាមដងផ្លូវមួយចំនួន ក្នុងក្រុងដោយសារសម្ពាធទឹកមានលក្ខណ:គំហុកខ្លាំង ភ្លាមៗនោះលោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមទាំងក្រុមការងារ បានចុះត្រួតពិនិត្យ និងអន្តរាគមន៍ជាបន្ទាន់។ តែក្នុងរយ:ពេលជាងមួយម៉ោង ក្រោយមកសភាពទឹកលិច បានប្រែទៅជាធម្មតាវិញ ។ នេះបើយោងតាមហ្វេសប៊ុកលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព៍ត៌មាន។


