ប្រមុខការពារជាតិ៖ ទម្រាំមានថ្ងៃនេះ កម្ពុជាបានហែលឆ្លង ព្យុះភ្លៀងជាច្រើនរាប់មិនអស់

0

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទម្រាំមានថ្ងៃនេះ កម្ពុជាបានហែលឆ្លង ព្យុះភ្លៀងច្រើនរាប់ពុំអស់ ដែលពិបាករៀបរាប់ប្រាប់ នូវទុក្ខវេទនាដែលប្រជាជនកម្ពុជា នាសម័យមុនបានឆ្លងកាត់ ។

សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា «ទម្រាំមានថ្ងៃនេះ កម្ពុជាបានហែលឆ្លងនូវ ព្យុះភ្លៀងច្រើនរាប់ពុំអស់ ដែលពិបាករៀបរាប់ប្រាប់នូវទុក្ខវេទនា ដែលប្រជាជនកម្ពុជា នាសម័យមុនបានឆ្លងកាត់ ព្រោះបទពិសោធន៍ទាំងនោះ ពោរពេញដោយភាព ឈឺចាប់ខ្លោចផ្សាហួសប្រមាណ»​។

សម្ដេចពិជ័យសេនា ក៏បានក្រើនរំលឹកបងប្អូនកងទ័ព និងជនរួមជាតិទាំងអស់ ខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ឲ្យបានឋិតថេរចីរកាល ៕