១២ថ្ងៃ នគរបាលចរាចរ ឃាត់យានយន្ដល្មើសច្បាប់ជាង ១ម៉ឺនគ្រឿង យកមកពិន័យតាមច្បាប់

0

ភ្នំពេញ៖ រយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១-១២ ខែមិថុនា ឆ្នាំ២០២០ នៃការរឹតបន្ដឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នគរបាលចរាចរ ឃាត់យានយន្តល្មើសច្បាប់ចំនួន ១៤.៧១២គ្រឿង ក្នុងនោះមានម៉ូតូ ១១.២២៤គ្រឿង ដើម្បីផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ។

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ១២ថ្ងៃនេះ សង្កេតឃើញថា ការអនុវត្តច្បាប់ថ្មី ក្នុងការផាកពិន័យយានយន្តល្មើសនេះ បានដំណើរការទៅយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អ ។

ដោយឡែកនៅថ្ងៃទី១២ មិថុនានេះ នគរបាលចរាចរ បានឃាត់យានយន្តល្មើសសរុបចំនួន ១.២៤៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩៣៤គ្រឿង ដើម្បីផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ៕