ភ្នំពេញ៖ នាថ្ងៃទី៧ ខែមិថុនា សៀវភៅស ដែលមានចំណងជើងថា សកម្មភាពរបស់ចិន ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស COVID-19 ដែលជំរុញចេញផ្សាយ យ៉ាងម៉ើងម៉ាត់ ដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋចិន ខ្លឹមសារ បានកត់ត្រា ពីដំណើរដ៏មហិមា នៃកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស ដោយប្រជាជនចិន ដែលមានអក្សរសរុប៣.៧ម៉ឺនតួ បានខ្លឹមសារស្តីអំពី ការចែករំលែកពីវិធីសាស្រ្ត បទពិសោធន៍ នៃការទប់ស្កាត់នឹងជំងឺវីរុស នៅក្នុងប្រទេសចិន ជូនចំពោះសហគមន៍អន្តរជាតិ បានបង្ហាញឲ្យឃើញ ពីការអន្តរាគមន៍របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសជាសកលលោក។
សៀវភៅសក្រោយ ពីចេញផ្សាយរួចទទួលបានការសរសើរខ្លាំង ពីសំណាក់មហាជន។ ក៏មានមហាជនខ្លះ បានលើកឡើងថា សៀវភៅស ជាប្រភេទសៀវភៅថ្លែងការណ៍ ព្រោះវាបានបង្ហាញ ពីគំនិតទប់ស្កាត់នឹង ជំងឺវីរុស នៅក្នុងប្រទេសចិន ដែលយកប្រជាជនពលរដ្ឋជាធំ។ ក៏មានមហាជនមួយចំនួន បានលើកឡើងថា ជាសៀវភៅជំនួយយ៉ាង ទាន់ពេលវេលា ព្រោះវាបានចែករំលែក ពីបទពិសោធន៍ និងចំណេះដឹងរបស់ចិន ក្នុងការទប់ស្កាត់ នឹងជំងឺវីរុស ទៅកាន់ពិភពលោក ដោយគ្មានភាពលាក់លៀម បន្តិចសោះឡើយ។ ក៏មានមហាជនមួយចំនួនបានលើកឡើងថាវាជាបញ្ជាក្នុងសមរភូមិ ព្រោះវាបានជំរុញ ប្រជាពលរដ្ឋឲ្យត្រៀមរៀបចំ ខ្លួនរួចជាស្រេចក្នុង ការប្រយុទ្ធនឹងជំងឺ វីរុសរយៈពេលវែង។ ក៏មានមហាជនខ្លះ បានលើកឡើងថា វាជាសញ្ញាយោធាលេខ Chongfeng ព្រោះវាបានអំពាវនាវសហគមន៍ អន្តរជាតិសាមគ្គីគ្នា តបទល់ ជាមួយគ្រោះមហន្តរាយជាសតវត្សមួយនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមនឹងធ្វើការចែករំលែក ពីអារម្មណ៍ផ្ទាល់ និងការយល់ឃើញផ្ទាល់របស់ខ្ញុំ មួយចំនួន ជូនដល់អ្នកទាំងអស់គ្នា។ ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺវីរុស ក្នុងប្រទេសចិនត្រូវបានកត់ត្រាក្នុង សៀវភៅស បានបង្ហាញ ពីមនោសញ្ចេតនា កម្រិតខ្ពស់ ដែលបានយកប្រជាជនជាធំ និងអាយុជីវិតជាចម្បង។ ប្រឈមមុខជាមួយជំងឺវីរុស ដែលជាគ្រោះធម្មជាតិ ដ៏កាចសាហាវបំផុត លោកប្រធានាធិបតី Xi Jinping បានចុះចង្អុលបង្ហាញ ដោយផ្ទាល់ ចុះចាត់ចែងដោយផ្ទាល់ គ្រប់គ្រងការវិវឌ្ឍន៍ នៃស្ថានភាពជារួម វិនិច្ឆ័យយ៉ាងច្បាស់លាស់ ដើម្បីជាជំនឿចិត្តដ៏មុតមាំ ជូនដល់ប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស និងការប្រមូលផ្តុំនូវកម្លាំងផងដែរ។
ចិនបានចាត់ចែង ប្រភពធនធាន និងកម្លាំងក្នុងប្រទេសជាតិ ដោយមានប្រសិទ្ធភាព យ៉ាងឆាប់រហ័ស បានចាត់វិធានការទប់ស្កាត់ ច្បាស់លាស់និងគ្រប់ជុងជ្រោយបំផុត រាល់ការលះបង់ ដ៏មានតម្លៃក្នុងគោលបំណង រក្សាការពារអាយុជីវិត ប្រជាពលរដ្ឋ។ តបទល់ជាមួយស្ថានភាព ជំងឺវីរុសដែលផ្ទុះឡើងជាបន្ទាន់ គ្រប់គ្រងស្ថានភាព នៃការរីករាលដាល នៃជំងឺវីរុស រហូតដល់ចំនួន នៃការរកឃើញផ្ទុក មានជំងឺវីរុស មានការថយចុះដល់ចំនួនរាយ ទទួលបានសមិទ្ធផល សម្រេចក្នុងសង្គ្រាមការពារអ៊ូហាន និងសង្គ្រាមការពារហ៊ូប៉ី រហូតដល់ការគ្រប់គ្រង ជំងឺវីរុសទូទាំងប្រទេស ឈានដល់ភាពធម្មតា សមិទ្ធភាពនៃការទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសចិនទទួលបានជាច្រើនអនេកគួរឲ្យកត់សម្គាល់។ រហូតមកដល់ម៉ោង២៤ ថ្ងៃទី៣០ ខែឧសភា អត្រានៃអ្នកជាសះស្បើយ នឹងជំងឺវីរុស COVID-19 មានចំនួនរហូតដល់៩៤.៣%។ ដើម្បីរក្សាការពារសុខភាព អាយុជីវិតប្រជាពលរដ្ឋ ចិនបានរួមចំណែកលះបង់ ទាំងស្មារតី និងអាយុជីវិត ដ៏ធំធេងបំផុត ទាំងនេះត្រូវបានចារក្នុងប្រវត្តិសាស្រ្ត ដ៏រំភើបបំផុតមិនធ្លាប់មាន។
ការប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងជំងឺវីរុស ក្នុងប្រទេសចិនត្រូវបាន កត់ត្រាក្នុងសៀវភៅស បង្ហាញឲ្យឃើញពីកម្លាំងដ៏មហិមានៃប្រជាជន។ ចាប់តាំងពីថ្ងៃសែនចូលឆ្នាំចិន(Chuxi)រហូតដល់ថ្ងៃទី៨ ខែមីនា ក្រុមវេជ្ជសាស្រ្តជាតិ ចំនួន៣៤៦ក្រុម គ្រូពេទ្យចំនួន៤.២៦ម៉ឺននាក់ និងក្រុមសុខាភិបាលសាធារណៈ ជាង៩០០នាក់ បានធ្វើដំណើរឆ្ពោះ ទៅកាន់ខេត្តហ៊ូប៉ី ចូលរួមជួយសង្គ្រោះ។ ក្នុងអំឡុងពេល នៃជំងឺវីរុសកើតមានឡើង ក្រុមការងារ ក្នុងតំបន់ រស់នៅដែលមានចំនួន លើសពី៤លាននាក់ បានខិតខំតស៊ូប្រចាំការ នៅមាត់ច្រកសំខាន់ទី១ នៃតំបន់រស់នៅ ក្នុងភូមិឃុំក្រុងចំនួន៦៥ម៉ឺនកន្លែង ទូទាំងប្រទេស ដើម្បីទប់ស្កាត់នឹងជំងឺវីរុសមួយនេះ។
អ្នកដឹកជញ្ជូនទំនិញ បុគ្គលិកការពារបរិស្ថាន អ្នកធ្វើការលើវិស័យដឹកជញ្ជូន លើផ្លូវថ្នល់ អ្នកសារព័ត៌មាន អ្នកស្មោះចិត្ត និងក្រុមការងារគ្រប់វិស័យ បានខិតខំតស៊ូ ជាមួយភារកិច្ច ដោយមិនខ្លាចនិងមិនរុញរាឡើយ។ តាមតួលេខ ដែលទទួលបានជាគោល រហូតមកដល់ថ្ងៃទី៣១ ខែឧសភា អ្នកស្មោះចិត្តដែលបានចុះឈ្មោះ ក្នុងការចូលរួមកិច្ចការទប់ស្កាត់ នឹងជំងឺវីរុសទូទាំងប្រទេសចិនមានចំនួនលើសពី៨.៨១លាននាក់ គម្រោងសេវាកម្ម នៃអ្នកស្មោះចិត្ត មានចំនួនលើស៤៦ម៉ឺនគម្រោង ការកត់ត្រាចំនួនពេលវេលា នៃសេវាកម្មរបស់អ្នកស្មោះចិត្ត មានចំនួនលើសពី២៩០លានម៉ោង។ ដូចការលើកឡើង របស់អ្នកទទួលខុសត្រូវ នៃការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋចិន ក្នុងសន្និសិតសារព័ត៌មានថា ដំណើរដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹង ជំងឺវីរុសក្នុងប្រទេសចិន ជាការចងចាំរួម ដែលបានឆ្លាក់ជាប់ ក្នុងក្រអៅបេះដូង ប្រជាជនចិនជាង១.៤ពាន់លាននាក់។ ប្រជាជនជាជំនឿចិត្តដ៏ធំបំផុត និងជាប្រភពកម្លាំង សម្រាប់ចិនក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់ នឹងជំងឺវីរុសក្នុងប្រទេសចិន ត្រូវបានកត់ត្រាក្នុងសៀវភៅស បង្ហាញពីឥរិយាបថ ត្រឹមត្រូវនៃលើការគោរព តាមបែបវិទ្យាសាស្រ្ត។ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាអាវុធដ៏មានឥទ្ធិពល សម្រាប់មនុស្សជាតិ ក្នុងការទប់ស្កាត់ នឹងជំងឺវីរុស ជ័យជំនះរបស់មនុស្សជាតិ លើគ្រោះមហន្តរាយនៃជំងឺ មិនអាចឃ្លាតឆ្ងាយពី ការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងការច្នៃប្រឌិត ពីបច្ចេកវិទ្យាឡើយ។ បច្ចុប្បន្ននេះ ប្រទេសចិនមានInactivated vaccineនៃជំងឺវីរុសCOVID-19ចំនួន៤ប្រភេទ និងAn adenovirus vector vaccineចំនួន១ទទួលបានការសាកល្បងព្យាបាល វិវឌ្ឍនភាពនៃការស្រាវជ្រាវជារួមមានភាពដូចគ្នាជាមួយនឹងបរទេស វឌ្ឍនភាពនៃផ្នែក បច្ចេកវិទ្យាបានឈានមុខគេ លើឆាកអន្តរជាតិ។ ប្រទេសចិនបានធ្វើការស្ទង់មតិ អំពីមុខវិជ្ជាជំងឺរាតត្បាត ដោយប្រើប្រាស់ទិន្នន័យ (Big Data) ប្រព័ន្ធឆ្លាតវ័យAI និងបច្ចេកវិទ្យាផ្សេងទៀត។
បច្ចុប្បន្នប្រទេសចិន កំពុងរៀបចំកម្លាំងពិសេស ទូទាំងប្រទេស បង្កើតធាតុសំខាន់ នៃបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងជំងឺវីរុស ដើម្បីជំរុញការស្រាវជ្រាវ និងការប្រើប្រាស់ឲ្យបានឆាប់រហ័ស ការចាត់ចែងចាប់ផ្តើម គម្រោងស្រាវជ្រាវ ជាបន្ទាន់មានចំនួន៨៣។ ជឿជាក់ថាតាមរយៈ ការស្រាវជ្រាវវ៉ាក់សាំង នឹងអាចរកឃើញកាន់តែច្រើន ឥតឈប់ឈរ ការបង្កើតជីវភាពរស់របស់ ប្រជាជននឹងអាចស្ដារមកវិញ តាមធម្មតាក្នុងពេលឆាប់ៗនេះ ។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់ នឹងជំងឺវីរុសក្នុងប្រទេសចិន ត្រូវបានកត់ត្រាក្នុងសៀវភៅស បង្ហាញឲ្យឃើញពីគំនិតស្នូល នៃការកសាងសហគមន៍៍ ជោគវាសនារួម។ ក្រោយពីមានការផ្ទុះឡើង នៃជំងឺវីរុសមក ប្រទេសចិន បានរក្សាគំនិតសហគមន៍ ជោគវាសនារួម ដែលមានទំនួលខុសត្រូវ និងមានគុណខ្ពស់ បង្ហាញពីទំនួលខុសត្រូវ របស់ប្រទេសមហាអំណាច បានប្រកៀកស្មាគ្នាពុះពារ រួមគ្នាគ្នាជាមួយ ប្រទេសដែលជាប់ពាក់ព័ន្ធ។
ប្រទេសចិន បានប្រកាន់ភ្ជាប់នូវ ឥរិយាបថតាមច្បាប់ បើកចំហរ តម្លាភាព និងទំនួលខុសត្រូវ បានរាយការណ៍ ពីខ្លឹមសារជំងឺវីរុស ទៅកាន់សហគមន៍អន្តរជាតិ យ៉ាងទាន់ពេលវេលា បានចែករំលែក ពីបទពិសោធន៍ នៃការទប់ស្កាត់ និងជួយសង្គ្រោះ ជាមួយគ្រប់ផ្នែក ដោយគ្មានការលាក់លៀម សោះឡើយ។ ក្រោយពីជំងឺវីរុស បានកើតឡើងអស់រយៈពេល១១ថ្ងៃ ចិនបានចែករំលែក ពីខ្លឹមសារ លំដាប់សែននៃជំងឺវីរុស ជូនទៅកាន់អង្គការ សុខភាពពិភពលោក បានផ្តល់ជាកម្លាំង ជួយដ៏សំខាន់ ក្នុងការទប់ស្កាត់ នឹងជំងឺវីរុស ជូនដល់បណ្ដាប្រទេស។ ចិនមានអារម្មណ៍ ដូចជាមួយនឹងបណ្តាប្រទេស ដែលកំពុងតែជួបនូវបញ្ហា ដ៏លំបាកនេះ ស្ថិតក្នុងស្ថានភាព ដ៏មានសម្ពាធយ៉ាងខ្លាំង ដែលខ្លួនកំពុងតែជួប ក៏បានចូលរួមផ្តល់ ជាជំនួយមនុស្សធម៌ ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជូនដល់សហគមន៍អន្តរជាតិ តាមលទ្ធភាពដែលខ្លួន អាចទៅបាន។ រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ចិនបានផ្តល់ជំនួយ ជាសាច់ប្រាក់ចំនួន២លើក ដែលមានចំនួន៥០លានដុល្លារជូន ដល់អង្គការសុខភាពពិភពលោក បានចាត់បញ្ជូន ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត ចំនួន២៩ក្រុមឆ្ពោះដំណើរ ទៅកាន់២៧ប្រទេស បានផ្តល់ជំនួយ ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ទៅកាន់១៥០ប្រទេស និងអង្គការអន្តរជាតិចំនួន៤ ។
ការប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងជំងឺវីរុស ក្នុងប្រទេសចិនត្រូវបានកត់ត្រា ក្នុងសៀវភៅស នេះប្រៀបដូចបានទះមួយកំផ្លៀង យ៉ាងខ្លាំង ទៅលើអ្នកនយោបាយ ដែលបានធ្វើការកែប្រែ ពីសទៅខ្មៅ ពីខ្មៅទៅស លាបពណ៌បង្ខូច ទៅលើកិច្ចការ រួមចំណែក របស់ចិនក្នុងការទប់ស្កាត់ នឹងជំងឺវីរុស។ ប្រឈមមុខជាមួយ ហានីភ័យ សុខាភិបាលសាធារណៈ លើសកលលោក ដែលពុំធ្លាប់មានពីមុនមក ការរួមសុខរួមទុក្ខលើក្បូនតែមួយ និងយកអាសារគ្នា ទៅវិញទៅមក នៃបណ្តាប្រទេស ជាអត្ថន័យដែលត្រូវមាន ជាចាំបាច់ ប៉ុន្តែអ្នកនយោបាយ អ្នកសារព័ត៌មាន ដែលតែងប្រឆាំងនឹងចិន បែរជាប្រឌិតរឿង មិនពិតវាយប្រហារមកលើចិន ដោយគ្មានហេតុផល ពិតប្រាកដសមស្រប ណាឡើយ។ គ្រាដំបូងនៃជំងឺវីរុស ពួកគេនិយាយថាការឆ្លើយតប របស់ចិនមានការអន់ថយ ខ្លឹមសារមិនតម្លាភាព ចោទប្រកាន់ការបិទក្រុង ការដាក់គម្លាតរស់នៅ ដាច់ដោយឡែក និងវិធានការផ្សេងទៀត ថាជាការរំលោភសិទ្ធិ និងសេរីភាពមនុស្ស។
ក្រោយជំងឺមានការផ្ទុះឡើង ជាសកល ពួកគេបានឃោសនាបំផ្លើស លើកឡើងស្តីពីប្រភពនៃជំងឺចិន ស្តីពីទំនួលខុសត្រូវ ការទម្លាក់កំហុស បង្ខូចលាបពណ៌លើចិន គ្រប់ទម្រង់រូបភាព ដោយប្រែពីសទៅខ្មៅ ពីខ្មៅទៅស មិនឈប់មិនឈរ។ យើងសូមប្រាប់ទៅកាន់ អ្នកដែលជាប់ពាក់ព័ន្ធ តែងតែខិតខំរិះរក មធ្យោបាយមកបិទបាំង ពីរឿងពិតជាក់ស្ដែង ដែលខ្លួនមិនអាចទប់ស្កាត់ នូវជំងឺដោយជោគជ័យ និងចង់បង្វែរបញ្ហា នៃផ្ទៃក្នុង វាប្រៀបមិនដូច យកស្មារតីនិងកម្លាំងកាយ ទាំងនេះ មកដាក់លើកិច្ចទប់ស្កាត់ នឹងជំងឺវីរុសទើបល្អជាង។ ទម្លាក់កំហុសលើអ្នកដទៃ ចុងបញ្ចប់មានតែបង្កជាបញ្ហាបាត់បង់ ការពារម្តងមួយៗក្នុងសង្គ្រាមជំងឺវីរុស វាមិនត្រឹមតែគ្មានប្រយោជន៍ ចំពោះខ្លួនឯងនោះទេ ក៏ធ្វើឲ្យដំណើរ នៃការទប់ស្កាត់ជំងឺវីរុស លើសកលលោក និងការស្ការសេដ្ឋកិច្ចឡើងវិញ មានភាពយឺតយ៉ាវ។
មិត្តភក្តិទាំងអស់គ្នាជាទីមេត្រី សកលភាវូនីយកម្ម បានធ្វើឲ្យបណ្តាប្រទេស នៅទូទាំងពិភពលោក មានទំនាក់ទំនងគ្នាច្រើនជាងពេលមុន។
ការរួបរួមនិងកិច្ចសហប្រតិបត្តិការ គឺជាអាវុធ ដែលមានឥទ្ធិពលបំផុត ដើម្បីជំនះការរីករាលដាល នៃជំងឺវីរុស។ ដើម្បីផែនការអភិវឌ្ឍ របស់មនុស្សជាតិ និងដើម្បីជាប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយ ប្រទេសនានា មិនគួរមានការសង្ស័យគ្នា វាយប្រហារគ្នា ទៅវិញទៅមកទេ គួរតែជួយយកអាសារគ្នា និងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។ យើងរួមចិត្តរួមកម្លាំងគ្នា រួមគ្នាកសាងសហគមន៍សុខាភិបាលសុខភាព រួមគ្នាធានាអាយុជីវិត និងសុខភាពរបស់ប្រជាជន បង្កើតភាពល្អប្រសើរកាន់តែច្រើន សម្រាប់ការអភិវឌ្ឍន៍ នៃមនុស្សជាតិទាំងឡាយ ៕
អត្ថបទ៖ វ៉ាង វិនធៀង ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា