ភ្នំពេញ៖ ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ចំនួន ៥៩ខ្នង បានរងការខូចខាត ដោយសារភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៩ មិថុនា ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងធនធានទឹក បានឲ្យដឹងថា នៅខេត្តព្រៃវែង នារសៀលថៃ្ងទី៩ មិថុនា ឆ្នាំ២០២០ មានករណីខ្យល់ប៉ះពាល់ផ្ទះចំនួន ៣១ខ្នង ក្នុងនោះនៅស្រុកកំពង់ត្របែក ចំនួន ២៥ខ្នង នៅឃុំគោកខ្ចក រលំចំនួន ៦ខ្នង របើកដំបូល ៥ខ្នង ឃុំកន្សោមអក របើកដំបូល ៧ខ្នង រលំចំនួន ៧ខ្នង របួសមនុស្សម្នាក់ ។ ស្រុកបាភ្នំ ឃុំស្តៅកោងរលំ ១ខ្នង និងស្រុកព្រះស្តេច ឃុំជៃកំពក របើកដំបូលចំនួន ៥ខ្នង។
នៅរសៀលដដែល ក៏មានភ្លៀងធ្លាក់កម្រិតខ្សោយ លាយឡំនិងខ្យល់កន្រ្ទាក់ បណ្តាលឲ្យរលំផ្ទះចំនួន ៨ខ្នង របើកដំបូល ២០ខ្នង ស្ថិតនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងផងដែរ ។ រី ឯនៅឃុំកក់ និងឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏មានធ្លាក់ភ្លៀងលាយឡំខ្យល់កន្រ្តាក់ បានបណ្តាលឲ្យខូចខាតផ្ទះសំបែង ប្រជាពលរដ្ឋមួយចំនួន តែមិនមានការប៉ះពាល់ ដល់ប្រជាពលរដ្ឋនោះទេ ៕