ថ្ងៃ៩ មិថុនា បង្ក្រាបបទល្មើសគ្រឿងញៀន ២៥ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ៥៨​នាក់

0

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៥៨នាក់​ (​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ៣៥ករណី​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៩​ មិថុនា ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៥៨នាក់​ មានមុខសញ្ញាជួញដូរ ២៥ករណី ឃាត់ ៣៨នាក់ (ស្រី ២នាក់) និងប្រើប្រាស់ ១០ករណី ឃាត់ ២០នាក់(ស្រី ០នាក់) ។

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៩ មិថុនា រួម​មាន​ ៖​ មេតំហ្វេតាមីន(Ice) = ៤៥,២៨ក្រាម និង៣៩កញ្ចប់តូច។

+​លទ្ធផល​ខាងលើ​ ១០អង្គភាពបានចូលរួមបង្ក្រាប៖

-នគរបាល ៩អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៨ករណី ឃាត់ ១៥នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៤,៦៩ក្រាម ។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ១៨កញ្ចប់តូច ។ ៣ / បាតដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។ ៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ។ ៥ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០កញ្ចប់តូច ។ ៦ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម ។ ៧ / រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។ ៨ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៩ក្រាម ។៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៧កញ្ចប់តូច។

-កងរាជអាវុហត្ថ ៣អង្គភាព៖ ១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ។ ២ / កំពត៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។ ៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៣កញ្ចប់តូច ៕