ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០ ២០ វេលាម៉ោង ០៩និង ៤០នាទីព្រឹក មានហេតុការណ៍ផ្ទុះមីន ប្រឆាំងមនុស្ស នៅចំណុចអូរទ្រូងអណ្តេីក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្ស០១នាក់ ស្លាប់និង០១នាក់ រងរបួស នៅពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងដើរដាក់អន្ទាក់សត្វ។ នេះបើយោងតាមអាជ្ញាធរមីន។
ជនរងគ្រោះ ទាំងពីរនាក់ ជាឪពុកនិងកូនបង្កេីត មានទីលំនៅភូមិ បុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង រួមមាន៖
១-ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ ៦៩ឆ្នាំ ស្លាប់
២-ឈ្មោះ ធាង ធួន ភេទប្រុស អាយុ២០ឆ្នាំ រងរបួស ។

