ថ្ងៃ៨ មិថុនា ​បង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​ ៤៥​នាក់​

0

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៤៥នាក់​ (​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ប ​បទល្មើស​គ្រឿងញៀន​ចំនួន​ ២១ករណី​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៨ ឧសភា​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៤៥នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ៣៩​នាក់​ (​ស្រី​ ២​នាក់​)​ និង​ប្រើប្រាស់​ ៦​នាក់​ (​ស្រី​គ្មាន​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៨​ ខែឧសភា​ រួម​មាន​៖​ -​វត្ថុតាងចាប់យកសរុប -មេតំហ្វេតាមីន(Ice) = ១២២,៤៨ក្រាម និង១១កញ្ចប់តូច ។

​+លទ្ធផល​ខាងលើ​ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប​៖​

-នគរបាល ៨អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩៥ក្រាម ។ ២/បាតដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៣,០៩ក្រាម ។ ៣/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម ។ ៤/កំពត៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៥,៥៣ក្រាម ។ ៥/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៣៦,៥០ក្រាម ។ ៦/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,២០ក្រាម ។ ៧/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧កញ្ចប់តូច ។ ៨/រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ។

-កងរាជអាវុធហត្ថ ៤អង្គភាព៖ ១/រតនៈគីរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩,១៣ក្រាម ។ ២/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២០,០ក្រាម ។៣/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២៣,៧៧ក្រាម ។ ៤/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច ៕