ភ្នំពេញ៖ បញ្ហាការប្រើប្រាស់ ផ្លាកលេខក្លែងក្លាយ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចសាធារណ: ជន មួយចំនួន ដែលបានឃេីញនៅតាមផ្លូវសាធារណៈ មានការរិះគន់យ៉ាងខ្លាំង ចំពោះបញ្ហានេះ ដោយបានស្នើឱ្យសមត្ថកិច្ច ពាក់ព័ន្ធធ្វើការស្រាវជ្រាវនិង បកស្រាយបំភ្លឺជាបន្តបន្ទាប់ ។ ជុំវិញករណីនេះក្រសួងសាធារណៈការនិងដឹកជញ្ជួន បានចេញសារព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនអនុញ្ញាតឱ្យរថយន្ត ពាក់ផ្លាកលេខក្លែងក្លាយធ្វើ ចរាចរណ៍លើផ្លូវសាធារណៈទៀតនោះទេ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ករណីប្រើផ្លាកលេខក្លែងក្លាយនេះ បានកើតឡើងចំនួនពីរករណីផ្សេងៗគ្នា ៖
+ ករណីទី១៖ រថយន្ដ Rolls-Royce និង Mercedes ពាក់ផ្លាកលេខ«នគរបាល 2-7715» នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រូវបាន នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes នោះគឺជាផ្លាកលេខក្លែងក្លាយ ហើយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ លើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរសព្ទមកលេខ ១១៧ ហៅចូលដោយឥតគិតថ្លៃ»។
ចំណែកករណីទី២ ៖ករណីផ្លាកលេខក្លែងក្លាយ “បាត់ដំបង វត្តម្លប់ពោធិពព្រឹក្ស” នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង សហការ ជាមួយមន្ទីរសាធារណ: ការ និងដឹកជញ្ជូនខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវលើករណីនេះ ជាបន្ទាន់ រហូតដល់ព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២០នេះ បានរកឃេីញរថយន្តបំពាក់ស្លាក លេខខាងលេី ស្ថិតនៅក្នុងស្រុកថ្ម គោល ខេត្តបាត់ដំបង ជាកម្មសិទ្ធិរបស់(វត្ត ម្លប់ពោ ធិព្រឹក្ស)។
ក្រោយពេលសាកសួរបំភ្លឺលោកប្រធានមន្ទីរសា ធារ ណ:ការនិងដឹកជញ្ជូនបាន បានបញ្ជាក់ថា នេះជាស្លាកលេខក្លែងក្លាយ ហេីយបានធ្វេីការដក ហូតយក(ស្លាកលេខក្លែងក្លាយ)ខាងលេីនេះទៅ រក្សាទុក ហេីយពេលនេះដែរសម ត្ថកិច្ចនគរបា ល កំពុងធ្វេីការស្រាវជ្រាវរកទីតាំង(អ្នកផលិត) ស្លាកលេខក្លែងក្លាយនេះ ដេីម្បីអនុវត្តតាមនីតិវិធី៕
ជុំវិញករណីនេះ ក្រសួងសាធារណៈការនិងដឹកជញ្ជួននៅថ្ងៃដដែលបាន ចេញមុខបញ្ជាក់ថា គ្រប់ផ្លាកសម្គាល់យានយន្ត ទាំងអស់ត្រូវមានទម្រង់ ដែលអនុលោមតាម អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណ សម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩។
ក្រសួងសង្កត់ធ្ងន់ថា «ម្ចាស់រថយន្តដែលមានផ្លាកលេខ ទម្រង់មិនត្រឹមត្រូវ ឬផ្ទុយពី ស្មារតីអនុក្រឹត្យខាងលើ ត្រូវដកចេញជាបន្ទាន់ រួចត្រូវទៅធ្វើការចុះបញ្ជី បំពាក់ផ្លាកលេខស្របច្បាប់ ឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនអនុញ្ញាតធ្វើ ចរាចរណ៍លើផ្លូវសាធារណៈបានឡើយ»៕