ភ្នំពេញ៖ សមត្ថកិច្ចមន្ទីរ ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីកែឆ្នៃ ជួញដូរ គ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ រឹបអូសសារធាតុផ្សំ សម្រាប់កែច្នៃគ្រឿងញៀន ប្រមាណ៧គីឡូក្រាម។
នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១០)របស់ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវនិងបង្រ្កាប នៅចំណុចក្បែស្ថានទូត អូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាលទ្ធផល៖ ក-ឃាត់ខ្លួនជនសង្ស័យ៤នាក់:
១- ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
២- ឈ្មោះ HE YI RI ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
៣- ឈ្មោះ ZHANG JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន។
៤- ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។
ខ- ចាប់យកវត្ថតាង :កេតាមីន ៥កញ្ទប់ធំ ទម្ងន់ប្រមាណ ០៥គីឡូក្រាម ។
បន្ទាប់មកបានបន្តទៅឆែកឆេរខុនដូ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខ៍ណ្ឌបឹងកេងកង ។
* លទ្ធផល”ចាប់យកវត្ថុតាង៖
– សារធាតុប្រភេទ កេតាមីន ២កញ្ចប់ធំ ទម្ងន់ប្រមាណ២គីឡូ ។
– ឧបករណ៍កៃឆ្នៃ និងសារធាតុគីមីផ្សំជាច្រើន
សរុបវត្ថុតាងដែលរឹបអូសបានរួមមាន៖ សារធាតុញៀនប្រភេទកេតាមីនប្រមាណ ៧គីឡូក្រាម ។ និងឧបករណ៍កែឆ្នៃ និងសារធាតុគីមីផ្សំជាច្រើនមុខ ៕



