ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថារហូតដល់ម៉ោង ៨:០០ ព្រឹក ថ្ងៃទី ៧ មិថុនា២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ មួយករណថ្មី ចំនួនសរុបកូវីដ-១៩ កេីនដល់១២៦នាក់ ដូច្នេះចំនួនសំរាក នៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៣ នាក់ និងស្លាប់គ្មាន ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងដែរថាជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង យេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាង យេីងនិងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕