ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀន ១គីឡូក្រាម

0

ភំ្នពេញ៖ កម្លាំងជំនាញ (ក៧) របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប នៅបណ្តោយផ្លូវម៉ៅសេទុង ត្រង់ចំណុច ស្តុបម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន ១គីឡូក្រាម ។

ប្រតិបត្តិការនេះដឹកនាំដោយលោកនាយករង ឧត្តមសេនីយ៍ទោ សឿង ណុល និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន កាលពីម៉ោង ២១និង៣០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០

ជនសង្ស័យឈ្មោះ សុង ហួផេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថតាងរឹបអូសបានរួមមាន គ្រឿងញៀនមេតំហ្វេតាមីនប្រភេទទឹកកក (ICE) ទម្ងន់សុទ្ធ ១០០៤,៦៧ក្រាម, សម្ភារទូរស័ព្ទចំនួន ០១គ្រឿង ៕