ស្លាប់​ ៤នាក់ និង​របួស ២៥​នាក់​ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី៤ មិថុនា

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស ​៤​នាក់ ​(​ស្រី​២​នាក់​)​ បាន​ស្លាប់ និង​របួសធ្ងន់​ ១០​នាក់ ​(​ស្រី​៥​នាក់​) និង​របួសស្រាល ​១៥​នាក់​ (​ស្រី​១៣​នាក់​) នៅក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង ​នៅ​ទូទាំងប្រទេស​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី៤ មិថុនា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុបចំនួន​ ២៩​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិចចំនួន​ ១០​លើក ៕