ភ្នំពេញ៖ ភិក្ខុ លួន សុវ៉ាត ដែលគេដឹងថា បច្ចុប្បន្នគឺជាសកម្មជនសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្តសៀមរាប សម្រេចឲ្យផ្សឹក ក្រោយរកឃើញថា មានទំនាក់ទំនងស្នេហាជាមួយនារីច្រើននៅក្នុងពេលតែមួយ។
យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្ត សៀមរាប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយអង្គថេរសភាខេត្ត បានស្តាប់វីដេអូសារសំលេង សន្ទនារៀបរាប់ពីសេចក្តីស្នេហា យ៉ាងស៊ីជម្រៅ របស់ភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយ និងកូនស្រី ព្រមទាំងបានស្តាប់កំណត់ហេតុ ស្តាប់ការបំភ្លឺ របស់កូនស្រីមួយរូប អង្គប្រជុំសន្មតថា ភិក្ខុរូបនេះពិតជាបានសេពមេថុនធម្ម(មាតុគ្រាម)ជាមួយស្ត្រីភេទ ពិតប្រាកដមែន។
តាមព្រះវិន័យចែង ក្នុងសិក្ខាបទត្រង់អាបត្តិបរាជិក(សេពមេថុនធម្ម)ភិក្ខុអង្គណាបានប្រព្រឹត្តធ្វើឲ្យកន្លង ត្រូវតែចាកចេញពីភិក្ខុភាវៈជាអ្នកបួស។
សូមរំលឹកថា កាល ពី ពេល ថ្មីៗ នេះ មាន ផេ ក ហ្វេ សបុក មួយ ឈ្មោះSrey Da Chi-Kraeng បានបង្ហោះ សារ ជាសំលេងទំនាក់ទំនងស្នេហា រវាង ភិក្ខុមិនដឹងគង់នៅ ទីណា ពីរនាក់ (ម្តាយជាSrey Da លួន សុវ៉ាតបច្ចុប្បន្ន សកម្មជន សិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ ) ជាមួយស្ត្រីភេទ បានរៀបរាប់ ពីសេចក្តីស្នេហា យ៉ាងស៊ីជម្រៅនិងកូន )។ ការទំនាក់ទំនងនេះ ( មាតុគ្រាម ) ដែល ក្នុង វិន័យ សង្ឃ ត្រូវបាន ហាមឃាត់។ សារ សម្លេង នេះ បាន នឹង កំពុង ចែក ចាយ ក្នុង បណ្តាញ សង្គម ធ្វើ ឲ្យ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ កិត្តិយស និង សាសនា ដែល ជា សាសនា របស់ រដ្ឋ ៕