ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៨នាក់ (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៤១ករណីទូទាំងប្រទេសនៅថ្ងៃទី២ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៧៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥០នាក់ និងប្រើប្រាស់ ២៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(ice) = ៣១៧,២៦ក្រាម និង១៤កញ្ចប់តូច ។
+លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ ចាប់យកIce ៥២,៣៤ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,០៩ក្រាម។ ៣/បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់។ ៤/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។ ៥/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៥,១១ក្រាម។ ៦/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,២៤ក្រាម។ ៧/កោះកុង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៨/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៩/ព្រះសីហនុ៖ ជួញដូរ ៥ករណី ឃាត់ ១១នាក់ ចាប់យកIce ១៧៧,២០ក្រាម។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៧ករណី ឃាត់ ១៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១២កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៥អង្គភាព៖ ១/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២,០៤ក្រាម។ ២/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤២ក្រាម។ ៣/តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,១៦ក្រាម។ ៤/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៥,៦៦ក្រាម។ ៥/រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ៕