ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅពេលអញ្ជេីញធ្វេីដំណេីរឆ្លងកាត់ ពីទីតាំងឆ្នេរសមុទ្ររាម ឆ្ពោះមកកាន់ឆ្នេរអូត្រេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរណ៍ ចំនួន៣ជាផ្លូវការ នៅក្នុងខេត្តព្រះសីហនុ។
ឈ្មោះទាំងបីនោះរួមមាន៖
១)” ខ្មែរធ្វេីបាន“ ពាក្យនេះនឹងឆ្លាក់នៅលេីជញ្ជាំងភ្នំ ដែលបានកាត់ពុះជ្រែកភ្នំ ធ្វេីផ្លូវចុះមកក្រោម ហេីយបត់ឆ្វេងឡេីង ទៅលេីភ្នំបត់ចុះក្រោម ឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។

២) “សិលាចំាស្នហ៍“ គឺមានផ្ទាំងថ្មធំមួយផ្ទាំង នៅចំកណ្តាលផ្លូវ ពេលធ្វេីដំណេីរចុះមកពីផ្លូវលេីទួល ភ្នំចុះមកក្រោម។

៣) “ ដេីមឈេីចាំស្នេហ៍ “ គឺក្រោយពីឆ្លងកាត់សិលា ចាំស្នេហ៍រួចហេីយចុះមកក្រោមបន្តិច គឺមានដេីមឈេីធំ មួយដេីមដុះនៅចំកណ្តាលផ្លូវដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថភាពរួចស្រេចទៀតផង។

ទេសភាពធម្មជាតិ ដ៏ស្រស់ស្អាត នៅតាមដងផ្លូវបត់បែនឡេីង ចុះឆ្លងកាត់ភ្នំនៅតំបន់ឆ្នេរសមុទ្ររាម គឺមានការទាក់ទាញ ទេសចរណ៍យ៉ាងខ្លាំងដែលសង្ឃឹមថានឹងក្លាយទៅជា តំបន់ទេសចរដ៏មានប្រជាប្រីយ៍ និងទាក់ទាញខ្លាំងបំផុត នាពេលអនាគតឆាប់ៗនេះ ។