ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤ រសៀល កម្មករពីរនាក់ដែលបម្រើការងារ នៅរោងចក្រផលិតសុីម៉ង់ ថៃ ប៊ុនរ៉ុង ដែលមានទីតាំង នៅឃុំល្អាង ស្រុកដងទង់ ខេត្តកំពតបានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិត។
គេហទំព័រហ្វេសប៊ុក របស់សង់ត្រាល់បានបញ្ជាក់ថា កម្មករខ្មែរទាំងពីររូបបម្រើការងារ នៅផ្នែកឃួងនិងបំផ្ទុះថ្មត្រូវបាន ថ្មបាក់រលំលើខណ:ពេល ដែលពួកគេកំពុងធ្វើការឃួងថ្ម ដើម្បីយកទៅផលិតសុីម៉ង់ នេះបើតាមការរាយការណ៍ ពីកម្មករដែលបានឃើញហេតុការ នៅកន្លែងកើតហេតុ។ មកដល់ពេលនេះសាកសពកម្មករម្នាក់ ត្រូវបានយកចេញពីដុំថ្ម ដែលបានរលំសង្កត់ពីលើ ខណ:សាកសពរបស់កម្មករម្នាក់ទៀត នៅជាប់គៀបនិងដុំថ្ម។
លោកសួ ឆ្លូន អនុប្រធាន សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា បានប្រាប់មកថា លោកកំពុងតែធ្វើការរាការណ៍ទៅមន្ទីការងារ និងស្នងការខេត្ត កំពតដើម្បីធ្វើការចុះស៊ើបអង្កេតក្នុងករណីគ្រោះថ្នាក់ការងារនេះ។
លោកបញ្ជាក់ថា សហព័ន្ធនិងជំរុញអោយ មានការស៊ើបអង្កេតអោយបានច្បាស់លាស់ លើករណីគ្រោះថ្នាក់ការងារនេះ ដើម្បីអោយជនរងគ្រោះ ទទួលបានសំណង និងយុត្តិធម៌ ត្រឹមត្រូវទៅតាមផ្លូវច្បាប់៕