ភ្នំពេញ៖ យោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៥ ឧសភា បានឲ្យដឹងថា ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរងនគរបាលខេត្តកំពត ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកែប ជំនួស លោក បែន តារា ខណៈលោក បែន តារា មិនទាន់ដឹងថា ត្រូវតែងតាំងតួនាទីអ្វីជាបន្ទាប់នោះទេ ។
