ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤:២០នាទីរសៀល នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ ៧៤ ម.ម ចំនួន១គ្រាប់ បណ្ដាលឲ្យប្រជាពលរដ្ឋ ចំនួន២នាក់រងរបួសធ្ងន់។
បុរសទាំង២នាក់ នោះរួមមាន៖
១-ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ៣៤ របួសធ្ងន់ មានទីលំនៅខេត្តបាត់ដំបង
២-ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ ៤៥ របួសធ្ងន់ មានទីលំនៅ ខេត្តប៉ៃលិន ៕


