ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីកេងប្រវ័ញ្ ចកម្លាំងពលកម្មកុមារ ឲ្យដេីរសុំទាន តាមគោលដៅភ្លេីងស្តុប ។
យោងតាម ស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៩ម៉០០នាទី ព្រឹក កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០៨២ អ.យ.ជ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖
១. ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។
២. ឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។ និងសង្គ្រោះកុមាររងគ្រោះ ចំនួន ០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះទារកចំនួន ០២នាក់ ប្រុស ករណី កេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។
បច្ចុប្បន្នការិយាល័យ កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចំណែកកុមាររងគ្រោះចំនួន ០៦នាក់ (ស្រី ០៣នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕