ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មានរថយន្ដជាង៣៤ម៉ឺនគ្រឿង បានហួសសុពលភាពឆៀក ដូច្នេះលោករដ្ឋមន្រ្តីអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ យករថយន្ដទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក)ឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិ លេខ៥ ភាគខាងជើង (បាត់ដំបង-សេរីសោភ័ណ) និងភាគខាងត្បូង នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «សព្វថ្ងៃនេះ ៤៦% ឡានដែលហួសសុពលភាពឆៀក អត់ទាន់ឆៀក។ឡានជាង ៣៤ម៉ឺនគ្រឿង ដែលហួសសុពលឆៀក ខ្ញុំអំពាវនាវ ទៅម្ចាស់ យានយន្ដទាំងអស់ សូមមេត្តាយកឡានទៅឆៀកឲ្យត្រឹមត្រូវ បើមិនអីចឹងទេ អាចបង្ក គ្រោះថ្នាក់ចរាចរណ៍»៕